នេះជាល្បែងកម្សាន្តមួយដែលខ្មែរនិយមលេង ពេលមានកម្មវិធីបុណ្យ ប្រពៃណីខ្មែរ ហើយគេច្រើនលេងពេលបុណ្យចូលឆ្នាំខ្មែរ។មើលច្រើនទៀត
ហើយល្បែងនេះដែរគេឲ្យឈ្មោះថា( ល្បែងបោះអង្គុញ) ល្បែងនេះភាគច្រើនគេលេងជាក្រុមដោយចាប់ ពីរនាក់ឡើងទៅ។គេមានគ្រាប់បោះ ហៅថា (កើយ) និងមានគ្រាប់លេង ពីរទៅបីគ្រាប់ក្នុងមួយនាក់ ភាគច្រើនគេចែកផ្នែកបុរសក្រុមម្ខាង និង ក្រុមនារីម្ខាង។ពេលលេង គេត្រូវដាំគ្រាប់ចំនួន បី គ្រាប់ ឲ្យក្រុមម្ខាងទៀតជាអ្នកបោះ។មើលទៀត
ពេលដំណើរការលេង បើមានក្រុមណាចាញ់ ខាងក្រុមចាញ់ត្រូវឲ្យខាងក្រុមដែលឈ្នះទៅគោះក្បាលជង្គង់ក្រុមចាញ់ ដោយឲ្យក្រុមចាញ់យកគ្រាប់កើយទ្រាប់ក្បាលជង្គង់ដើម្បីឲ្យក្រុមឈ្នះគោះក្បាលជង្គង់ទៅតាមចំនួនកំណត់ ហើយធ្វើបែបនេះជបន្តបន្ទាបរហូតឈប់លេង។